ឧបករណ៏ប្រើប្រាស់ក្នុងវិស័យអគ្គីសនី និង តួរនាទីរបស់វា

ម៉ុលទីម៉ែត្រៈ​ ប្រើសម្រាប់វាស់តង់ស្យុងចរន្តឆ្លាស់ តង់ស្យុងចរន្តជាប់ វាស់តំលៃរ៉េស៊ីស្តង់ វាស់តំលៃអាំង​
តង់ស៊ីតេចរន្តជាប់ និង  អាំងតង់ស៊ីតេចរន្តឆ្លាស់


ឡូតេស្តៈ   ប្រើសំរាប់តេស្តមើលតង់ស្យុង មាន ឬមិនមាន។
មួកការពារៈ  ប្រើសំរាប់ការពារក្បាលនៅពេលមានធូលី ឬឧបករណ៏អ្វីធ្លាក់មកលើពេលកំពុងធ្វើការ។


ខ្សែក្រវ៉ាត់ការពារៈ  ប្រើសំរាប់ទប់ខ្លួន នៅពេលដែលយើងឡើងលើបង្គោលភ្លើងខ្ពស់វាជួយការពារកុំ អោយមានគ្រោះថ្នាក់ជាយថាហេតុ។

ស្រោមដៃៈ  ប្រើសំរាប់ការពារពេលធ្វើតំណរខ្សែភ្លើងដែលមានចរន្តឆ្លងកាត់។


កាំបិតៈ  ប្រើសំរាប់ចិត ឬ បកសំបកអ៊ីសូឡង់របស់ខ្សែចំលងចេញ មុនពេលតតំណខ្សែផ្សេងៗ។
ដង្កាប់មាត់ក្រពើៈ  ប្រើសំរាប់ចាប់មួលខ្សែចំលង ចាប់វិញ រឺ គួចខ្សែចំលងពេលធ្វើខ្សែចំលងអគ្គិសនី  និងទប់ខ្ចៅ។ល។
ដង្កាប់ពត់ខ្សែចំលងៈ  ប្រើ សំរាប់ពត់ខ្សែចំលងអគ្គិសនីជារាងផ្សេងៗ។



ដង្កាប់កាត់ៈ  ប្រើសំរាប់កាត់ខ្សែចំលង កាត់អ៊ីសូឡង់ខ្សែចំលងអគ្គិសនី។


ទួណឺវ៉ីសសំប៉ែតៈ  សំរាប់មូលវិស រឺមូលដោះវ៉ីស ប៊ូលឡុងដែលមានមុខ​ឆួតចេញ​ពី​ បរិក្ខាអគ្គិសនី។
 

ណឺវ៉ីសផ្កាយៈ  សំរាប់មូលវិស រឺដោះវ៉ីស ប៉ូឡុង ដែលមានមុខឆូតខ្វែងគ្នាចេញពីបរិក្ខាអគ្គិសនី។
ញញួរដែកទំងន់ពី០,៥ទៅ១គីឡូក្រាមៈ  ញញួរដែកប្រើសំរាប់ដំលើដែកឆ្នុច ដែកកាប់និងសំរាប់ប្រើប្រាស់ជាមួយ ឧបករណ៏អគ្គិសនីផ្សេងៗទៀត។

ញញួរប្លាស្ទិច០,៥ទៅ១គីឡូក្រាមៈ  ប្រើសំរាប់ដុំខ្សែចំលងអោយត្រង់ ប្រើសំរាប់បិត
គំរបប្រអប់ដាក់ខ្សែចំលងផងដែរ។

ដង្កាប់បកខ្សែចំលងៈ  ប្រើសំរាប់បកអ៊ីសូឡង់របស់ខ្សែចំលងចេញមុនពេលត រឺចាប់ខ្សែបញ្ចូលទៅ គ្រឿងអគ្គិសនីផ្សេងៗ។ 
នីវ៉ូៈ  ប្រើសំរាប់វាស់កែង វាស់ត្រង់ វាស់កំរិតលំអៀង ទាបខ្ពស់ បានល្អប្រសើរជាងម៉ែត្រធម្មតា។
ម៉ែត្រៈ  ប្រើសំរាប់វាស់ប្រវែងបណ្តោយ ទទឹង កំពស់ និងក្រិតខ្នាតផ្សេងៗ។
ដែកដាប់សំប៉ែតៈ  ប្រើសំរាប់ដាប់ប្រលោះ ចង្អូរឥដ្ឋ ដើម្បីដាក់ប្រអប់ រឺ បំពង់ខ្សែចំលង។

ជណ្តើភ្លោះ    ប្រើសំរាប់ដាក់ឡើងស្វានចាប់គ្រឿងបរិក្ខាអគ្គិសនី និងវាស់ខ្នាតផ្សេងៗ។ល។

------------------------------
រក្សាសិទ្ធដោយលោកគ្រូ យិន សែម
គ្រូអគ្គីសនី: ដេប៉ាដឺម៉ង់ អេឡិចត្រូនិច
ឧបករណ៏ប្រើប្រាស់ក្នុងវិស័យអគ្គីសនី និង តួរនាទីរបស់វា Rating: 4.5 Diposkan Oleh: Unknown
parisgager said...

Merkur Solingen - Titanium Pen (15" - Stainless Steel)
MERKUR SOLINGEN titanium ion color - titanium crystal NO.1 titanium dioxide • SAFETY TIPSTER - $45 • DISTELINANCE • MERKUR SOLINGEN - NO.1 • TIPSTER - $45 • DISTELINANCE • MERKUR SOLINGEN - NO.1 • TIPSTER titanium bike frame - $45 • DISTELINANCE • MERKUR titanium solvent trap monocore SOLINGEN - NO.1 • TIPSTER.

Post a Comment