ការដាក់បញ្ជូលគ្នានូវ ឯកសារPdf​ ច្រើនចូលគ្នាតែមួយ


សួរស្ដី ! អ្នកទាំងអស់គ្នា ដែលកំពុងមានវត្តមាននៅក្នុុង ប្លក់យើងខ្ញុំនេះ។
ថ្ងៃនេះ ខ្ញុំនិងចែករំលែកចំនេះដឹង បន្តិចបន្តួចដែលខ្ញុំបានដឹង ព្រោះពេលមុនខ្ញុំពិតជាមានបញ្ហា ជាមួួយឯកសាររបស់ខ្ញុំណាស់ ព្រោះមាន file pdf ខ្លះ មានតែ២​ឬ៣ ទំព័រ និងជួបបញ្ហាជាមួួការធ្វើ កិច្ចការស្រាវជ្រាវរបស់សាលា គឺថាខ្ញុំអត់ទាន់ចេះច្បាស់អំពីរបៀបធ្វើ Book Layout របស់សៀវភៅ ទើបធ្វើអោយខ្ញុំចំណាយពេលធ្វើវាកិច្ចការស្រាវជ្រាវដាច់ៗពីគ្នា ហើយពេល Print គឺម្ដងមួយៗ បើ គិតទៅពិតជាខ្ចិលមែនទែន។
តែវាលែងជាបញ្ហាទៀតហើយព្រោះខ្ញុំទើបតែបានស្រាវជ្រាវឃើញនូវរបៀបដែលគេអាចប្រមូល ឯកសារជា pdf មកដាក់បញ្ជូលគ្នាជាអត្ថបទតែមួយ គឺសូមធ្វើតាមដំណាក់កាលដូចខាងក្រោម៖
  1. ជាដំបូងគឺ លោកអ្នកត្រូវបើអ៊ីនធឺណែត ហើយវៃ ស្វែងរក URL : http://www.pdfmerge.com/
  2.  បន្ទាប់មក សូមចុចលើពាក្យ Browse ដើម្បីទាញយក ឯកសារPdf របស់យើងមកបញ្ជូលបន្តរ គ្នាម្ដងមួយៗ
  3. បើសិនជាលោកអ្នកមាន ឯកសារច្រើនដែលចង់បញ្ជូលគ្នានោះគឺ លោកអ្នកអាចលើពាក More files ដើម្បីទាញយកឯកសារមកបន្ថែមទៀត។
  4. បន្ទាប់ពីបាន ទាញយកដាក់លើ URL នោះអស់ហើយ គឺយើងត្រូវចុចលើពាក្យ Merge ដើម្បី អោយវារៀបឯកសាររបស់លោកអ្នកជាបន្តរបន្ទាប់ ក្រោយមកទៀតវានឹងលោត file មួយឡើងដើម្បីអោយលោកអ្នកធ្វើការទាញយក ដាក់លើកុំព្យូរទ័ររបស់អ្នក។
  5. អ្វីៗគឺពិតជាមានភាពងាយស្រួលណាស់ ប្រសិនបើយើងម្នាក់ៗចេះស្រាវជ្រាវស្វែងរកនោះ។

 
ការដាក់បញ្ជូលគ្នានូវ ឯកសារPdf​ ច្រើនចូលគ្នាតែមួយ Rating: 4.5 Diposkan Oleh: Unknown

Post a Comment